យុទ្ធនាការនេះនិងធ្វើបន្តទៀតនៅគ្រប់ផ្លូវទាំងអស់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ តែគោលដៅដែលសំខាន់គឺផ្លូវជាតិលេខ១ ព្រោះជាផ្លូវជាតិដ៍សំខាងសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទធ្វើចរាចរណ៍។ លោកអភិបាលរងបានបន្តទៀតថាមិនត្រឹមតែត្រួតពិនិត្យនូវសារធាតុញៀននោះទេបើរថយន្តធំណាដែលមានបិតស្គុតពណ៌ខ្មៅនៅលើកញ្ចក់ឬក៏បាំងវាងនននៅមុខកញ្ចក់ត្រូវតែបកចេញដើម្បីស្រួលងាយមើលទៅខាងមុខ ។
លោកអភិបាលរងខណ្ឌសំណូមពរ ដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្ត ដឹកកុងតឺន័រ មុននិងសម្រេចទទួលយកអ្នកបើកបររថយន្តត្រូវត្រួតពិនិត្យបញ្ហាសុខភាពជាមុនសិន ដើម្បីទប់ស្កាត់កុំអោយ មានអ្នកបើកបរប្រើប្រាស់សារធាតុ និងជាការរួមចំណែកកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរ ។
ដោយឡែកលោក ឡូ ភារម្យ អធិការរង ខណ្ឌច្បារអំពៅទទួលការងារគ្រឿងញៀនបានប្រាប់អ្នកយកព័ត៍មានថា ក្នុងការត្រួតពិនិត្យឆែកឆេរអ្នកបើកបររថយន្តប្រើប្រាស់សារធាតុញៀន កម្លាំងសមត្ថកិច្ចឃាត់ត្រួតពិនិត្យរថយន្តចំនួន៦៣ គ្រឿងនឹងរកឃើញអ្នកបើកបររថយន្តដែលមានសារធាតុមានជាប់ក្នុងខ្លួន០៥ នាក់ ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅខាងក្រុមហ៊ុនអោយមកយកទៅវិញ ៕



