(ភ្នំពេញ)៖ អគ្គស្នងការរងនគបាលជាតចំនួន៤រូប រួមនឹងស្នងការនគបាលខេត្តស្ទឹងត្រែងម្នាក់ផង ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍ ។
បើយោងតាមព្រះរាជក្រឹត្យដែលចុះថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ហើយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ នាយនគរបាលដែលត្រូវដាក់ឲ្យចូលនិវត្តន៍ មានអគ្គស្នងការរងចំនួន៤រូប ទី១ នាយឧត្តមសេនីយ៍ ថោង លីម ទី២ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី ទី៣ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ ទី៤ ឧត្តមសេនីយ៍ឯក សេក ភូមី និងទី៥ លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ជាស្នងការនគរបាលខេត្តស្ទឹងត្រែង។
ការដាក់ឲ្យចូលនិវត្តន៏«ពីមន្រ្តីរាជការ»របស់មន្រ្តីជាន់ខ្ពស់ខាងលើ គេមិនទាន់ដឹងថាតើរាជរដ្ឋាភិបាលនិងតែងតាំងដំណែងអ្វីនៅក្នុងជួរាជរដ្ឋាភិបាល«មន្រ្តីនយោបាយ»ដល់មន្រ្តីទាំងអស់នេះទេ តែកន្លងគេឃើញអគ្គស្នងការរងដែលត្រូវដាក់ឲ្យចូលនិវត្តន៏តែងតែត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោស្នើទៅព្រះមហាក្សត្រតែងតាំងតំណែងដល់ពួកគេជាអនុរដ្ឋលេខាធិការឬរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕