ខេត្តតាកែវ៖ នៅវេលាម៉ោង ១និង២០នាទី ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គីភ័យកើតឡើងបណ្ដាលមកពីផ្ទុះស្សេខ្សែភ្លើង នៅរោងចក្រស្បែកជើង (ប៊ីយូធីហ្វូល) ស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
បើយោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ បានឲ្យដឹងថា ករណីឆេះរោងចក្រខាងលើនេះ បណ្ដាលឲ្យខូចខាតសំភារៈមួយចំនួន៖
- ស្បែកជើងប្រហែល១០០០០គូរ(មួយមុឺនគូរ)
- កុំព្យូទ័រចំនួន០១គ្រឿង
- ខ្សែផលិតកម្មចំនួនម០១ខ្សែ
- ម៉ាសុីនស្កេនមេដៃចំនួន០៣គ្រឿង
- ក្តារខៀនចំនួន០៣ក្តារខៀន។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចេញអន្តរាគមន៍តែដោយបានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ និងកម្លាំងក្រុមការងាររបស់រោងចក្រប៊ីយូធីហ្វូលបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន ២៨បំពង់ទើបអគ្គីភ័យរលត់ទាំងស្រុង៕





