ខេត្តតាកែវ៖​ ទីតាំងសង្វៀនបញ្ជល់មាន់និងបៀរអាប៉ោងមួយកន្លែងដែលមានទីតាំងនៅទួលសាំងឃុំព្រែកផ្ទោលស្រុកអង្គរបុរី​ ខេត្តតាកែវ​ កំពុងបេីកលេងយ៉ាងរលូនដោយមិនមានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡេីយសង្ស័យអាជ្ញាធរបេីកដៃ​ ។

បេីតាមប្រភពព័ត៌មានបានបង្ហេីបថា​ទីតាំងខាងលេីនេះម្ចាស់សង្វៀនត្រូវបានគេស្គាល់ថាឈ្មោះវី​ ដោយមានខ្សែជាមន្ត្រីគរបាលទៀតផងនិងបេីកលេងយ៉ាងរលូនជាយូណាស់មកហេីយ។ ប្រជាពលរដ្ឋបានបង្ហេីបថា​ ទីតាំងសង្វៀនខាងលេីបេីកលេងជារៀងរាល់ថ្ងៃស្រែកហោកញ្ជ្រៀវរំពងព្រៃព្រឹក្សា​ ធ្វេីអោយរំខានដល់ពលរដ្ឋក្នុងភូមិមិនបានសម្រាក​ ដោយមានការភ្នាល់ដាក់លុយជាច្រេីនក្នុងមួយថ្ងៃៗមានអ្នកចាញ់និងអ្នកឈ្នះរាប់លានរៀលនេះជាហេតុដែលធ្វេីឲ្យកេីតមានបទល្មេីសជារៀងរាល់ថ្ងៃ។

ក្នុងនោះផងដែរពលរដ្ឋបានបង្ហេីបទៀតថា​ ម្ចាស់ទីតាំងខាងលេីមានខ្សែជាមន្ត្រីនគរបាលទៀតផងទេីបគ្មានមន្ត្រីនគរបាលណាម្នាក់ហ៊ានចុះទៅបង្ក្រាប។ ដូចនេះពលរដ្ឋស្នេីដល់លោកអ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ និងលោកសុខសំណាង​ ស្នងការនគរបាលខេត្តតាកែវមេត្តាពិនិត្យមេីលទីតាំងខាងលេីនេះផងដេីម្បីគោរពតាមគោនិយោបាយភូមិឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តតាកែវ៕