ថ្លែងក្នុងឱកាសអញ្ជើញជាងអិបតី ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ព័ន្ធថ្មី នៃរដ្ឋបាលស្រុកអង្គរបុរី ខេត្តតាកែវនៅព្រឹកថ្ងៃ ច័ន្ទនេះ លោក មូល វិចិត្រ បានថ្លែងថា មន្ត្រីជលផលនេះឯង ដែលជាអ្នកបង្ករឲ្យកើតមានបញ្ហាបទល្មើសផ្សេងៗកន្លងមក ដោយសារតែពួកគាត់គេតម្រូវឲ្យធ្វើប៉ុណេះ តែពួកគាត់ធ្វើរហូតទាល់តែលើសការកំណត់ ឬដែនកំណត់ដែលបានដាក់ឲ្យអនុវត្តន៍ រហូតឈានដល់ហ៊ានយកឈ្មោះ អភិបាលខេត្ត ទៅប្រើប្រាស់សម្រាប់រត់ការឲ្យជនបរទេស ឬឈ្មួញវៀតមកបង្កបទល្មើសនេសាទបាន នៅក្នុងដែនសមត្ថកិច្ចរបស់ខេត្ត តាកែវយើងកន្លងមកនេះ ។
លោកអភិបាលរងខេត្តបន្តថា ប្រសិនជាមិនមានការឈ្លាតឱកាសពីមន្ត្រីជលផលនោះទេ គឺខាងឈ្មួញវៀតណាម ក៏មិនហ៊ានមកធ្វើអ្វីៗ ស្រេចតែចិត្តបាននោះដែរ ហើយមន្ត្រីបែបនេះហើយ ជាមន្រ្តីដុតឲ្យខ្លោច រោចឲ្យឆៅ ដែលឈ្លៀតឱកាសធ្វើបាបខ្មែរគ្នាឯង ហើយបង្កភាពងាយ ស្រួលឲ្យជនជាតិវៀតណាម ឬឈ្មួញវៀតណាមមកបង្កបទល្មើសនេសាទ ក្នុងដែនទឹករបស់ខេត្តតាកែវយើងយ៉ាងស្រួលកន្លងមកនេះ ហើយដាក់បន្ទុកមកឲ្យអាជ្ញាធរស្រុកឬ អាជ្ញាធរខេត្តថែមទៀត ។
នៅក្នុងឱកាសនោះដែរ លោក មូល វិចិត្រ បានសង្កត់ធ្ងន់ៗថា ប្រសិនជានៅតែធ្វើបែបនេះតទៅទៀត ក្នុងនាមលោកជាទទួលបន្ទុកគ្រប់គ្រងធនធាន លោកនិងរាយកាណ៍ទៅថ្នាក់លើ ដើម្បីសុំគោលការណ៍ដកបញ្ឈរជើងតែម្តង៕





