ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើការអះអាងថាការកើតឡើងនៅជំងឺកូរ៉ូណាថ្មីនៅប្រទេសចិន មិនត្រឹមតែធ្វើឲ្យរងផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកនោះទេ សេដ្ឋកិច្ចកម្ពុជាក៏កំពុងតែទទួលរងផលប៉ះពាល់ផងដែរ។
ថ្លែងនៅក្នុងអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨- ២០១៩ នៅវិទ្យាជាតិអប់រំនៅព្រឹកថ្ងៃ អង្គារ៍ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៏បន្តថា សម្រាប់ប្រទេសកម្ពុជាផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែជំងឺកូរ៉ូណា «Covid9» ក៏ជួបប្រទះផងដែរ ដោយនៅពេលខាងមុខនេះរោងចក្រមួយចំនួននឹងត្រូវបិទទ្វារមួយរយៈដោយសារតែមិនមានវត្ថុធាតុដើមនាំចូលពីប្រទេសចិនគ្រប់គ្រាន់។
សម្ដេចតេជោក៏បានលើកឡើងផងដែរថា ការបឹតទ្វារោងចក្រមួយរយៈនេះមិនមែនដោយសារតែសហភាពអឺរ៉ុបកាត់EBAមួយចំនួនពីកម្ពុជានោះទេ៕




