តាកែវ៖ បើយោងតាមការបញ្ជាក់ពីលោកវរេសេនីយ៍ឯក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ បានឲ្យដឹងថា នៅវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ បានចេញប្រតិបត្តិការស្រាវជ្រាវ រកទីតាំងលួចដាំកញ្ឆាខុសច្បាប់ និងដុតបំផ្លាញចោលនៅនឹងកន្លែងបានចំនួន ១៣ទីតាំង អាងស្តុបទឹកចំនួន០៧ ដែលជនល្មើសលួចដាំ នៅតាមចង្កេះភ្នំ និងដីរាបតាមកន្លៀតថ្ម។ ប្រតិបត្តិការនេះ ធ្វើទ្បើងចំណុចភ្នំគុហ៊ាចិន និងដាដំរីលេង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ លើផ្ទៃដីប្រមាណ១,០១៣ម៉ែត្រការ៉េ ។

លោកអធិការបានបន្តថា «« លោកនឹងបន្តស្វែងរកចាប់ខ្លួនជនណាដែលហ៊ានលួចលាក់ដាំដំណាំខុសច្បាប់បែបនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន »» ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកជនល្មើស ដែលលួចដាំដំណាំកញ្ឆាទាំងនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕