តាកែវ៖ មានករណីហិង្សាក្នុងគ្រួសារមួយកើតឡេីង នៅវេលាម៉ោង ១៩ និង ៣០ នាទីត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចភូមិមឿងចារ្យ ស្ថិតក្នុងឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ដែលករណីហិង្សាខាងលើដែរ កឺបង្ករឡើងដោយជនសង្ស័យ១នាក់ឈ្មោះ សំ ង៉ែត ភេទស្រីអាយុ៥០ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ដែលមានទីលំនៅក្នុងភូមិឃុំកេីតហេតុខាងលេី បាន យកចបកាប់វាយទៅលេីប្ដីរបស់ខ្លួន ដែលមានឈ្មោះខឹម រីអាយុ៤៩ ឆ្នាំចំនួនមួយចប កាប់ចំក្បាលរបួសធ្ងន់ ។ បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះត្រូវបានអ្នកជិតខាងជួយហៅទ្បានពេទ្យបង្អែកស្រុកត្រាំកក់ ដឹកយកទៅព្យាបាលមន្ទីពេទ្យខេត្តតាកែវ ។
តាមការបញ្ជាក់ពីសម្ថកិច្ចឃុំជាងទងបានឲ្យដឹងថា មូលហេតុឈានដល់ការប្រើហិង្សាខាងលើនេះ គឺដោសារស្រ្តី ដែលជាប្រពន្ធខឹងនិងប្ដីរបស់ខ្លួនផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយតែងតែមករករឿងខ្លួនគ្រប់ពេលឲ្យតែស្រវឹង។
បច្ចុប្បន្នស្រ្តីដែលជាជនបង្ករហឹង្សាត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ ៕




