ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២នៅព្រឹកថ្ងៃ អង្គារ៏ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានសាកសួរអ្នកបង្ហោះពត៌មានក្លែងក្លាយថា មានអ្នកស្លាប់រាប់រយនាក់ដោយជំងឺកូរ៉ូណានៅក្នុងប្រទេសកម្ពុជា តើទទួលបានផលប្រយោជន៏អ្វីខ្លះដែលធ្វើអោយប្រជាពលរដ្ឋខ្លួនឯងភ័យខ្លាចបែបនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការបង្ហោះបែបនេះវាគ្មានទទួលផលអ្វីនោះទេក្រៅពីវិធានការណ៏ផ្លូវច្បាប់ត្រូវបានប្រកាស់យកនោះទេ«ជាប់គុក» ដូច្នោះមិនគួបង្ហោះពត៌មានមិនពិតដែលធ្វើឲ្យប្រជាជនខ្លួនឯងភ័យខ្លាចនោះទេ ។
សម្ដេចតេជោក៏បានគូបញ្ជាក់ផងដែរថា បើទោះបីជាមានការភ័យខ្លាចពីជំងឺកូរ៉ូណាយ៉ាងណាក៏ដោយ អតិផរិណាមិនបានកើតឡើងនោះទេ ហើយសេដ្ឋកិច្ចកម្ពុជាក៏មិនទទួលផលប៉ះពាល់នោះដែរ៕