ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គម FaceBook កូនប្រុសពៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសម្ដែងការស្វាគមន៏ កាប៉ាល់ វេសធដាម ជាមួយអ្នកដំណើរ ១៤៥៥ នាក់និងនាវិក ៨០២ នាក់ ដែលចូលមកចតនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។
លោក ហ៊ុន ម៉ានី ដែលមានតួនាទីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសសេរបន្តថា«យើងប្រហែលជាមិនមែនជាប្រទេសមានសេដ្ឋកិច្ចធំនោះទេ ហើយក្នុងនាមជារដ្ឋអធិបតេយ្យយើងប្រហែលជាមិនទទួលបានការគោរពពីមនុស្សគ្រប់គ្នាដោយសារតែយើងជាប្រទេសតូចបើប្រៀបធៀបនឹងពួកគេ។ វាមិនសំខាន់ចំពោះយើងទេ ។ប៉ុន្តែទោះបីវាជាអ្វីក៏ដោយយើងជាជនជាតិខ្មែរមានចិត្តទូលំទូលាយ»។

គួបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា បន្ទាប់ពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយ នេះចូលចតកំពង់ផែរបស់ខ្លួន ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអនុញ្ញតឱ្យនាវានេះចូលពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញពីការលុបបំបាត់ នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកនិងចង់បង្ហាញថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន។
ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់ មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕