តាកែវ៖ ក្រុមប្រជាពលរដ្ឋ បានសម្ដែងការហួសចិត្តចំពោះ លោក អោម សុំាង មេឃុំញ៉ែងញ៉ង យកលេសស្តារទំនប់ទឹកកំសី តែតាមការពិតការពិតគ្រាន់តែជាលេស បំភាន់ភ្នែកមហាជន ដើម្បីកាយយកអាចម៍ដីលក់ស៊ីក្បាល់កាក់ពីក្រុមគ្រឿងចក្រ ចូលហោប៉ាវរបស់លោកតែប៉ុណ្ណោះ។
តាមប្រភពពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជា ម្ចាស់ដីដែលធ្លាប់អាស្រ័យលើដីនោះរាប់សិបឆ្នាំមកហើយ បានប្រាប់ឲ្យភ្នាក់ងារព័ត៌មានយើងដឹងថា ដីក្នុងទំនប់កំសីនេះពួកធ្វើស្រែរាប់សិបឆ្នាំមកហើយ តតាំងពីដូនតារបស់ពួកគាត់មកម្លេះ តែដីនេះជាដីទំនប់ទឹករដ្ឋមែន ចុះហេតុអីនៅពេលចង់ធ្វើអី អភិវឌ្ឍន៍អីមិចមិនប្រាប់ដល់ពួកគាត់អោយបានដឹងផង ម្តេចក៏លោកមេឃុំញ៉ែងញ៉ងរូបនេះធ្វើអីតាមតែចិត្តខ្លួនឯងបែបនេះ មិនគោរពសិទ្ធិដល់ពួកគាត់ដែលធ្លាប់កាន់កាប់ និងអាស្រ័យផលលើដីនេះពីមុនមកផង ចង់កាយៗ ចង់កាស់ៗដូចនេះ តើចរិកបែបនេះសាកសមជាមេដឹកនាំគេទេ ? តែបើនិយាយពីផ្លូវវិញដឹកបែកខ្ទិចអស់ហើយ ព្រោះតែមកការដឹកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រែងពីក្រុមគ្រឿងចក្រនេះ។
បើយោងតាមពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ជេញឈ្មោះបានឲ្យ FNA បានដឹងថា គាត់បានទិញអាចម៍ដី ពីម្ចាស់គ្រឿងចក្រឈ្មោះ កុច ក្នុងមួយទ្បាន ៣០០០០រៀល ដឹកតាមជិត តាមឆ្ងាយតម្លៃផ្សេងៗគ្នា តែគាត់បានបញ្ជាក់ថា រាល់អាចម៍ដីដែលបានដឹកចេញទាំងអស់ គឺត្រូវបង់ឲ្យលោក អោម សុាំង មេឃុំញ៉ែងញ៉ង ក្នុង១ឡាន ២៥០០រៀល។ ពលរដ្ឋបានបន្តថា រហូតមកដល់ថ្ងៃទី១៩នេះ ក្រុមគ្រឿងចក្រ បានដឹកអាចម៍ដីយកមកចាក់តាមផ្ទះពលរដ្ឋ ប្រមាណជាង ១០០០ឡានហើយ។
ទាក់ទងទៅនិងបញ្ហាការកាយដីរដ្ឋ និងជាដីអាស្រ័យ ផលរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិកំសីនេះផងដែរ លោក កុច ដែលជា ម្ចាស់គ្រឿងកាយដីក្នុងទំនប់កំសីនោះ បាននិយាយប្រាប់ភ្នាក់ងារ FNA ថា លោកមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរស្រុកអីនោះទេ? គឺលោកសុំត្រឹមតែមេឃុំញ៉ែងញ៉ងជាអ្នកឲ្យកាយ លោកមិនដឹងរឿងអីផ្សេងៗទេ បើចង់ដឹងច្បាស់លោកឲ្យក្រុមការងារ FNA ទៅសួរលោកមេឃុំខ្លួនឯងទៅ ។
ចំពោះករណីខាងលើនេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទរបស់លោកមេឃុំខលមិនចូល។ ដើម្បីចង់ដឹងច្បាស់អំពីករណីពលរដ្ឋចោទប្រកាន់ លោកមេឃុំ បែបនេះ ក្រុមការងារ FNA ប្រចាំខេត្តតាកែវ មិនអាចសុំការបំភ្លឺបានទេ ពី លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល ៕










