តាកែវ៖ ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យថៅកុងឡានដឹកដីមួយគ្រឿង បានរងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទីទាំងព្រឹកព្រលឹម ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យថា នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើង នៅចំណុចភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង រវាងរថភ្លើង និងរថយន្ត ។ ដែលហេតុការនេះ គឺបង្ករដោយរថភ្លើងដឹកប្រេង បានបុករថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ 3A-0317 បើកបរដោយឈ្មោះ ជូន ប្រសិទ្ធ ភេទប្រុស អាយុ 24 ឆ្នាំ រស់នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី តាកែវ (របួសធ្ងន់) ។
មូលហេតុ៖ រថយន្តដឹកដីដាក់កាសត្រចៀកមិនឮរថភ្លើងស៊ីផ្លេ ជ្រុលបើកឆ្លងចូលផ្លូវរថភ្លើង ៕



