កំពង់ធំ៖ មន្រ្ដីកងរាជអាវុធហត្ថម្នាក់ដែលឈរជើងនៅតំបន់៥៥ ក្នុងទឹកដីស្រុកសណ្ដាន់ហ៊ានថ្កើននិងបទបញ្ចារបស់រាជរដ្នាភិបាល យកខ្លួនទៅជាប់ពាក់ព័ន្ធ និងបទល្មើសដឹកឈើយ៉ាងគគ្លើល ទង្វើទាំងនេះវាមិនខុសពី ការថ្កើននិងប្រសាសន៍ សម្ដេចតេជោដែលធ្លាប់មានអនុសាសន៍ជារឿយៗថា សូមអោយសមត្ថកិច្ចទាំងអស់នៅអោយឆ្ងាយពីបទល្មើស កុំពាក់ព័ន្ធនិងបទល្មើស តែបែរជាមន្រ្ដីម្នាក់នេះយកខ្លួនទៅជាប់ពាក់ព័ន្ធជូនបទល្មើសដឹកឈើទៅវិញ។
តាមប្រភពព័ត៏មានពីមន្រ្ដីថ្នាក់ខ្ពស់ម្នាក់បានអោយដឹងថាលោក ហេងហួត ជាមន្រ្ដីកងរាជអាវុធហត្ថឈរជើងនៅតំបន់៥៥ ក្នុងទឹកដីស្រុកសណ្ដានបានអួតក្អេងក្អាងតាមទូស័ព្ទថា លោកមានខ្សែធំណាស់នៅក្នុងខេត្តមិនអាចធ្វើលោកបាននោះទេ ទោះបីលោករកស៊ីបទល្មើសដឹកឈើ ឬរត់ការឈើក៏ដោយ។
ជុំវិញករណីនេះដែរ លោក ហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានផ្ដល់បទសម្ភាសនៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ ដោយលោកបានឆ្លើយយ៉ាងខ្លីថា លោកបានហៅមន្រ្ដីរូបនោះសាកសួរនិងធ្វើកិច្ចសន្យារួចហើយ៕